ទូកអូសម៉ាស៊ីនពីរគ្រឿងបុកគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់

ខេត្តកោះកុង៖ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤នេះថា៖ មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងទូកអូសម៉ាស៊ីនគោយន្ត និងទូកអូសម៉ាស៊ីនឡាន បណ្តាលឱ្យបុរសម្នាក់បានស្លាប់  ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ០៥ និង២០នាទីល្ងាចថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ ស្ថិតនៅចំណុច ២៣-៥៨សមុទ្រក្រៅ  ភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ក្នុងប្រតិបត្តិការនោះ លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ភ្លាមៗ ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ សហការជាមួយកម្លាំង ជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលការពារព្រំដែនទឹកឡាំដាំ ចុះដល់កន្លែងកើតហេតុបានជួយសង្គ្រោះ និងបញ្ជូនទូកបង្កឲ្យទៅទីបញ្ជាការវរសេនាទូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩ ខេត្ត កោះកុង ដើម្បីដោះស្រាយតាមនីតិវិធី ។ 

ជាក់ស្ដែងសមត្ថកិច្ចជួយសង្គ្រោះបានមនុស្សម្នាក់ ឈ្មោះ ឡូត ឡៃ ភេទប្រុស អាយុ៣៧ឆ្នាំ ។

ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


Previous Post Next Post